លក្ខណៈ​ពិសេស​របស់ Office Math

ផ្នែក​នេះ​មាន​ទិដ្ឋភាព​ទូទៅ​នៃ​មុខងារ និង សមត្ថភាព​សំខាន់​ខ្លះ​ដែល​ Office Math ផ្តល់​ឲ្យ ។

Office Math ផ្តល់​នូវ​សញ្ញា​ប្រមាណ​វិធី អនុគមន៍ និង អ្នក​ជំនួយ​ការធ្វើ​​ទ្រង់ទ្រាយ ជា​ច្រើន ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បង្កើត​រូបមន្ត ។ ទាំង​នេះ​ត្រូវ​បាន​រាយ​ក្នុង​បង្អួច​ជម្រើស ដែល​អ្នក​អាច​ចុច​លើ​ធាតុ​ដែល​ត្រូវ​ការ​តាម​រយៈ​កណ្តុរ​ដើម្បី​បញ្ចូល​វត្ថុ​ទៅ​កាន់​ការងារ​របស់​អ្នក​ ។​ ​មាន​បញ្ជី សេចក្តី​យោង និង គំរូ ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្ទុក​ក្នុង​ជំនួយ ។

ការ​បង្កើត​រូបមន្ត

ពេល​ប្រើ​ជាមួយ​គំនូសតាង​ និង រូបភាព រូបមន្ត​ត្រូវ​បាន​បង្កើត​ជា​វត្ថុ​ក្នុង​ឯកសារ​មួយ ។ ការ​បញ្ចូល​រូបមន្ត​ទៅ​ក្នុង​ឯកសារ នឹង​ចាប់ផ្តើម Office Math ដោយ​ស្វ័យ​ប្រវត្តិ ។ អ្នក​អាច​បង្កើត កែ​សម្រួល និង​ ធ្វើ​ទ្រង់ទ្រាយ​រូបមន្ត​ដោយ​ប្រើ​ជម្រើស​ដ៏​ទូលំទូលាយ​របស់​និមិត្ត​សញ្ញា​ និង អនុគមន៍​ដែល​បាន​កំណត់​ជា​មុន ។

ការ​វាយ​រូបមន្ត​ដោយ​ផ្ទាល់

បើ​អ្នក​ថ្នឹក​នឹង​ភាសា Office Math​ អ្នក​អាច​វាយ​រូបមន្ត​ដោយ​ផ្ទាល់​ទៅ​ក្នុង​ឯកសារ ។​ ឧទាហរណ៍​ វាយ​រូបមន្ត​នេះ​ទៅ​ក្នុង​ឯកសារ​អត្ថបទ ៖ "a sup 2 + b sup 2 = c sup 2" ។ ជ្រើស​អត្ថបទ​នេះ រួច​ជ្រើស​ បញ្ចូល​ - វត្ថុ - រូបមន្ត ។ អត្ថបទ​នឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​រូបមន្ត​ដែល​មាន​ទ្រង់ទ្រាយ ។

note

រូបមន្ត​មិន​អាច​ត្រូវ​បាន​គណនា​​ក្នុង​ Office Math ព្រោះ​វា​ជា​កម្មវិធី​និពន្ធ​ (សម្រាប់​​សរសេរ និង បង្ហាញ​រូបមន្ត)​ និង មិន​មែន​ជា​កម្មវិធី​គណនា ។ ប្រើ​សៀវភៅ​បញ្ជី​ ដើម្បី​គណនា​រូបមន្ត ឬ សម្រាប់​ការ​គណនា​សាមញ្ញ​ ប្រើ​អនុគមន៍​គណនា​របស់​ឯកសារ​អត្ថបទ ។


ការ​បង្កើត​រូបមន្ត​ក្នុង​បង្អួច​ពាក្យ​បញ្ជា

ប្រើ​បង្អួច​ពាក្យ​បញ្ជា Office Math ដើម្បី​បញ្ចូល និង កែសម្រួល​រូបមន្ត ។ នៅ​ពេល​អ្នក​បញ្ចូល​ធាតុ​ក្នុង​បង្អួច​ពាក្យ​បញ្ជា អ្នក​នឹង​ឃើញ​លទ្ធផល​ក្នុង​ឯកសារ ។ ដើម្បី​ការពារ​ទិដ្ឋភាព នៅ​ពេល​បង្កើត​រូបមន្ត​វែង និង ស្មុគ្រស្មាញ ប្រើ​ទស្សន៍​ទ្រនិច​រូបមន្ត លើ​របារ​ឧបករណ៍ ។ នៅ​ពេល​មុខងារ​នេះ​ត្រូវ​បាន​ធ្វើឲ្យ​សកម្ម ទីតាំង​ទស្សន៍​ទ្រនិច​នៅ​ក្នុង​បង្អួច​ពាក្យ​បញ្ជា ក៏​ត្រូវ​បាន​បង្ហាញ​ផងដែរ​ក្នុង​បង្អួច​អត្ថបទ ។

និមិត្ត​សញ្ញា​ផ្ទាល់ខ្លួន

អ្នក​អាច​បង្កើត​និមិត្ត​សញ្ញា​ផ្ទាល់​ខ្លួន​របស់​អ្នក​ និង នាំ​ចូល​តួ​អក្សរ​ពី​ពុម្ព​អក្សរ​ដទៃ ។ អ្នក​អាច​បន្ថែម​និមិត្ត​សញ្ញា​ថ្មី​ទៅ​កាតាឡុក​មូលដ្ឋាន​នៃ​និមិត្តិ​សញ្ញា​របស់​ Office Math ឬ បង្កើត​កាតាឡុក​ពិសេស​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ​តួ​អក្សរ​ពិសេស​ជា​ច្រើន​ទៀត​ក៏​អាច​រក​បាន​ផង​ដែរ ។

រូបមន្ត​ក្នុង​បរិបទ

To make working with formulas easier, use the context menus, which can be called up with a right mouse click. This applies especially to the Commands window. This context menu contains all the commands that are found in the Elements pane, and also operators, and so on, which can be inserted into your formula by mouse-click without having to key them into the Commands window.